ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែធ្នូ ឆ្នាំ ២០២៣

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល សម្រាប់ភាពជាដៃគូ នៃគម្រោងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងទទួលបានប្រយោជន៍ និងជោគជ័យទៅវិញទៅមក សម្រាប់ការរីកចម្រើន និងជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ រវាងមន្ទីរពេទ្យទាំងពីរ។
ពិធីនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំVideo Conference សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត, លោកវេជ្ជ. ខូយ ឌី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, លោកវេជ្ជ. LEE IN SIK នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye ប្រទេសកូរ៉េ, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងប្រតិភូកូរ៉េមួយចំនួនទៀត។

ព័ត៌មានទាក់ទង